ត្រូវការជំនួយ
ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ ចក្រភពអង់គ្លេស គឺជាតំណាងឲ្យខ្សែបន្ទាត់ចុងក្រោយ នៃការតស៊ូប្រឆាំងនឹងការឈ្លានពាននៃការសង្កត់សង្កិន របស់ពួកណា-ហ្ស៊ី នៅក្នុងទ្វីបអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលចក្រភពអង់គ្លេស បានទទួលរងការវាយប្រហារឥតឈប់ឈរ ដែលអាចធ្វើឲ្យខ្លួនដួលរលំបាន ចក្រភពមួយនេះក៏កំពុងតែជួបការខ្វះខាតធនធាន សម្រាប់បន្តទប់ទុលការវាយប្រហារនោះ។
ហេតុនេះហើយ បានជាលោកនាយករដ្ឋមន្ត្រី វីនស្ទុន ឈើឈីល(Winston Churchill) បានអំពាវនាវទៅកាន់ពិភពលោក តាមការផ្សាយនៃវិទ្យុប៊ីប៊ីសីថា “សូមឲ្យឧបករណ៍មកយើង ហើយយើងនឹងបញ្ចប់កិច្ចការនេះ”។ គាត់ដឹងថា បើគ្មានជំនួយពីខាងក្រៅទេ នោះពួកគេមិនអាចទប់ទល់នឹងការវាយប្រហារ ដែលពួកគេកំពុងជួបប្រទះបានឡើយ។
ជីវិតរបស់មនុស្សក៏មានលក្ខណៈដូចនោះផងដែរ។ ជាញឹកញាប់ យើងមានការខ្វះខាត នៅក្នុងការប្រឈមមុខនឹងបញ្ហាដែលមានក្នុងជីវិតយើង ហើយយើងត្រូវការជំនួយ ពីខាងក្រៅខ្លួនយើង។ ក្នុងនាមជាផ្នែកមួយ នៃរូបកាយព្រះគ្រីស្ទ យើងអាចទទួលបានជំនួយនោះ ពីបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ(រ៉ូម ១២:១០-១៣) ហើយនោះជាការអស្ចារ្យណាស់។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត យើងត្រូវស្វែងរកជំនួយពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ យើងមានដំណឹងដ៏ល្អ និងអស្ចារ្យមួយ គឺថា ព្រះនៃយើងបានឲ្យយើងចូលមកចំពោះទ្រង់ ដោយទំនុកចិត្ត គឺដូចដែលមានសេចក្តីចែងមកថា “ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើ ៤:១៦)។
ស្ថិតក្នុងពេលបែបនោះ ការអធិស្ឋាន គឺជាធនធានដ៏អស្ចារ្យបំផុតដែលយើងមាន ព្រោះការអធិស្ឋាននាំឲ្យយើងចូលទៅក្នុងព្រះវត្តមានព្រះ។ នៅក្នុងព្រះវត្តមានព្រះ យើងរកបានជំនួយដែលយើងត្រូវការ នៅក្នុងសេចក្តីមេត្តាករុណា…
ចូរពិចារណាអំពីប្រភព
ខ្ញុំចូលចិត្តចំណីអាហារដែលមានដាក់គ្រឿងទេសស៊ីណា-មុន ដូចជា គួង នុំស្រួយក្រាហាម ស្កគ្រាប់ ចំណិតនុំប៉័ង ផ្លែប៉ោម និងនុំប្រេហ្ស៊ល។ គ្រឿងទេសស៊ីណាមុន ស្ថិតក្នុងចំណោមគ្រឿងទេស ដែលធ្វើឲ្យចំណីអាហារមានរស់ជាតិកាន់តែឆ្ងាញ់។ ទោះជាយ៉ាងណាក៏ដោយ កាលពីមុន ខ្ញុំមិនបានដឹងថា គ្រឿងទេសនេះ មានប្រភពមកពីណាទេ។ ក្រោយមក ពេលខ្ញុំបានធ្វើដំណើរទៅប្រទេសស្រីលង្កា កាលពីពេលថ្មីៗនេះ ខ្ញុំក៏បានដឹងថា ៩០ភាគរយនៃគ្រឿង ទេសស៊ីណាមុនទាំងអស់ នៅក្នុងពិភពលោកនេះ មានប្រភពមកពីប្រទេសដែនកោះមួយនេះ ដែលមានទីតាំងនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វ៊ិក។ នៅក្នុងការញាំចំណីអាហារដែលមានដាក់គ្រឿងទេសស៊ីណាមុន ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនេះ គឺខ្ញុំមិនដែលបានគិតអំពីប្រភពនៃគ្រឿងទេសនេះឡើយ។
គួរឲ្យស្តាយណាស់ ដែលជួនកាល ខ្ញុំក៏បានដើរជាមួយព្រះគ្រីស្ទ តាមរបៀបដូចនេះផងដែរ។ ព្រះបានប្រទានពរឲ្យខ្ញុំមានភរិយាដ៏អស្ចារ្យម្នាក់ និងមានកូន៥នាក់ ហើយមានចៅៗ ដែលបាននាំឲ្យខ្ញុំមានការអរសប្បាយយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលខ្ញុំកំពុងមានសេចក្តីអំណរចំពោះពួកគេ ជួនកាល ខ្ញុំភ្លេចគិតអំពីប្រភពនៃព្រះពរទាំងនោះ ដែលអ្នកនិពន្ធទំនុកបរិសុទ្ធក៏បានហៅថា “ប្រភពនៃព្រះពរនីមួយៗ”។ គឺដូចដែលសាវ័កយ៉ាកុបបានបកស្រាយថា “គ្រប់ទាំងរបស់ដ៏ល្អ ដែលព្រះប្រទានមក និងអស់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលទ្រង់មិនចេះប្រែប្រួល សូម្បីតែស្រមោលនៃសេចក្តីផ្លាស់ប្រែក៏គ្មានដែរ”(១:១៧)។
តើយើងកំពុងតែមានការរមើលគុណយ៉ាងណា នៅពេលដែលយើងបានអរសប្បាយនឹងព្រះពរដ៏ហូរហៀរនៃជីវិត ដោយមិនបានអរព្រះគុណព្រះវរបិតា ដែលទ្រង់ជាប្រភពនៃស្នាព្រះហស្ថទាំងអស់។-Bill Crowder
ការដណ្តើមចំណីដ៏វឹកវរ
តាមអ្នកសិក្សាអំពីត្រីឆ្លាមបានឲ្យដឹងថា ត្រីឆ្លាមច្រើនតែវាយប្រហារ នៅពេលពួកវាធំក្លិនឈាមនៅក្នុងទឹក។ ឈាមនោះជាកត្តាបញ្ឆេះពួកវា ឲ្យទៅស្វែងរកចំណី ហើយពួកវាក៏ធ្វើការវាយប្រហារ ហើយជាញឹកញាប់ គឺវាយប្រហារជាក្រុម ដែលបណ្តាលឲ្យមានការដណ្តើមចំណីរដ៏វឹកវរ ដែលអាចគ្រោះថ្នាក់ដល់ជីវិត។ ឈាមក្នុងទឹក គឺជាសញ្ញាបញ្ជាក់អំពីភាពងាយរងគ្រោះ របស់គោលដៅនៃត្រីឆ្លាម។
គួរឲ្យស្តាយណាស់ ជួនកាល នេះក៏ជារបៀបដែលសាម៉ាជិកពួកជំនុំខ្លះបានឆ្លើយតប ចំពោះអ្នកដែលបានធ្វើខុសមកលើខ្លួនផងដែរ។ ពួកគេមិនបានចាត់ទុកពួកជំនុំ ជាសហគមន៍ ដែលមនុស្សទទួលសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ និងការថែរក្សាឡើយ ផ្ទុយទៅវិញ ពួកគេបានធ្វើឲ្យពួកជំនុំមានបរិយ៉ាកាសដ៏គ្រោះថ្នាក់ ដែលមានពួកអ្នកចូលចិត្តវាយប្រហារកំពុងស្វែងរក “ឈាម នៅក្នុងទឹក” នៃភាពបរាជ័យ និងកំហុសរបស់នរណាម្នាក់។ ហើយក្រោយមក ការដណ្តើមចំណីយ៉ាងវឹកវរក៏កើតមានឡើង។
ពេលមាននរណាម្នាក់ដួលចុះ យើងមិនត្រូវជាន់ថែមពីលើទេ ផ្ទុយទៅវិញ យើងគួរផ្តល់នូវការលើកទឹកចិត្តនៃព្រះគ្រីស្ទ ដោយជួយស្អាងអ្នកដែលបានដួលចុះនោះ។ ជាការពិតណាស់ យើងមិនត្រូវថ្កោលទោសកិរិយ៉ាដែលមានបាបនោះឡើយ តែព្រះអម្ចាស់នៃយើង បានត្រាសហៅយើង ឲ្យបង្ហាញសេចក្តីមេត្តាដល់អ្នកដទៃ។ ទ្រង់មានបន្ទូលថា “មានពរហើយ អស់អ្នកដែលមានចិត្តមេត្តាករុណា ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីមេត្តាករុណាវិញ”(ម៉ាថាយ ៥:៧)។ គេបានឲ្យនិយមន័យនៃពាក្យ “សេចក្តីមេត្តាកុរណា”ថា ជាការមិនបានទទួលអ្វី ដែលយើងសមនឹងទទួល ហើយយើងម្នាក់ៗសុទ្ធតែសមនឹងទទួលការជំនុំ ជម្រះ។ ព្រះដែលបានបង្ហាញសេចក្តីមេត្តាករុណាដល់យើង នៅក្នុងព្រះគ្រីស្ទ ក៏បានត្រាសហៅយើង ឲ្យបង្ហាញសេចក្តីមេត្តាករុណាដល់គ្នាទៅវិញទៅមកផងដែរ។
ដូចនេះ ពេលយើងឃើញមាន “ឈាមនៅក្នុងទឹក” សូមយើងខិតខំបង្ហាញសេចក្តីមេត្តាកុរណា។…
ការធ្វើឲ្យខ្លួនយើង មានលំនឹងឡើងវិញ
ពីរបីឆ្នាំមុន ភរិយារបស់ខ្ញុំ គឺម៉ាលេន(Marlene) បានមានបញ្ហាត្រចៀកផ្នែកខាងក្នុង ដែលបានបណ្តាលឲ្យនាងបាត់បង់លំនឹងខ្លួន។ ពេលដែលមានបញ្ហាអ្វីមួយក្នុងត្រចៀករបស់នាងបានរើឡើង ដោយមិនបានឲ្យដំណឹង ជាមុន នាងក៏មានការវិលមុខ។ នាងមិនអាចអង្គុយ ឬក្រោកឈរដោយខ្លួនឯងបានឡើយ ដោយសារអាការៈវិលមុននោះ ហើយនាងត្រូវផ្តេកខ្លួនជាប្រចាំ។ ទោះជាមានការប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយ ក៏នាងនៅតែមិនអាចគេចផុតពីអំណាចនៃការរំខាន របស់បញ្ហាត្រចៀកខាងក្នុងដដែល។ ក្នុងនាមជាមនុស្សដែលសកម្ម ម៉ាលេនមានភាពនឿយណាយយ៉ាងខ្លាំង ចំពោះស្ថានភាពដ៏អាក្រក់នេះ។
ជួនកាលជីវិតមនុស្សគឺមានលក្ខណៈដូចនេះឯង។ ការអ្វីដែលយើងមិនចង់ឲ្យកើតឡើង បែរជាមករំខានសកម្ម ភាពប្រចាំថ្ងៃរបស់យើង ហើយយើងក៏បានបាត់បង់លំនឹង។ ការរំខាននោះ ប្រហែលជាដំណឹងអាក្រក់ អំពីការបាត់បង់ការងារធ្វើ ឬជាលទ្ធផលពិនិត្យសុខភាពដែលទទួលបានពីវេជ្ជបណ្ឌិត។ វាក៏អាចជាការវាយប្រហារនៃខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង។ ពេលមានការរំខានទាំងនោះ លំនឹងខាងផ្លូវអារម្មណ៍របស់យើងទទួលរងការវាយប្រហារ ហើយយើងមានអារម្មណ៍ថា យើងមិនអាចឈរបានទៀតទេ។
យើងគួរឆក់យកឱកាសពេលនោះ ដើម្បីងាកបែរទៅរកព្រះ។ ពេលយើងមានអារម្មណ៍ថា ខ្លួនកំពុងបាត់បង់លំនឹង នោះទ្រង់អាចជួយយើងបាន។ ទ្រង់ប្រទាននូវធនធានខាងវិញ្ញាណ ដើម្បីជួយឲ្យយើងអាចឈរមាំមួន។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល”(អេភេសូ ៦:១៣)។
ពេលបញ្ហានៃជីវិត បានធ្វើឲ្យយើងដួលចុះ យើងមិនចាំបាច់ត្រូវមានភាពនឿយណាយឡើយ។ យើងនៅតែអាចឈរយ៉ាងមាំមួន ដោយសារទ្រង់លើកយើងឡើង ដោយព្រះចេស្តាទ្រង់ និងការពារយើង ដោយគ្រឿងសឹករបស់ទ្រង់។-Bill Crowder
ការប្រាថ្នាចង់ទៅផ្ទះ
ពេលដែលកូនរបស់យើង គឺស្ទីហ្វិន នៅក្មេង វាបានធ្វើដំណើរឆ្ងាយ ទៅចូលរួមកម្មវិធីបោះជំរុំរដូវក្តៅរបស់គ្រីស្ទបរិស័ទ។ ក្រោយមក នៅក្នុងសប្តាហ៍នោះ យើងក៏បានទទួលសំបុត្រមួយច្បាប់របស់វា ដែលសរសេរថា “ជូនចំពោះអ្នកម៉ាក់ និងលោកប៉ា ក្រោឌ័រ(Crowder)” ហើយវាគ្រាន់តែសរសេរយ៉ាងខ្លីថា “សូមមកទទួលយកខ្ញុំទៅផ្ទះវិញ នៅថ្ងៃនេះ”។ ជាការពិតណាស់ អ្វីដែលក្មេងម្នាក់នេះមិនបានគិតដល់នោះ គឺសំបុត្រនេះត្រូវបានផ្ញើមកអស់រយៈពេលជាច្រើនថ្ងៃ ទំរាំតែធ្លាក់មកដល់យើង ហើយយើងក៏ត្រូវចំណាយពេលជាច្រើនទៀត ដើម្បីធ្វើដំណើរទៅទទួលវា។ នៅក្នុងចិត្តរបស់វាដែលនៅក្មេងនៅឡើយ គឺវាប្រាថ្នាចង់ត្រឡប់មកផ្ទះវិញ និងចង់នៅជាម៉ាក់ និងប៉ាវា ហើយការនោះអាចជាការលំបាកសម្រាប់ក្មេងៗទាំងឡាយ។
ជួនកាល ពេលយើងពិចារណាអំពីលោកិយនេះ យើងអាចមានអារម្មណ៍ដូចស្ទីហ្វិនដែរ។ គឺយើងងាយនឹងគិតប្រាថ្នាចង់ទៅនៅជាមួយព្រះយេស៊ូវ ហើយប្រាថ្នាចង់ទៅនៅផ្ទះដ៏អស់កល្បជានិច្ចរបស់យើង ក្នុងពេលឥឡូវនេះ(សាស្តា ១២:៥) ដែលនៅទីនោះ យើងបាន“នៅជាមួយព្រះគ្រីស្ទ”(ភីលីព ១:២៣)។ ក្នុងនាមជាកូនព្រះ(យ៉ូហាន ១:២) យើងដឹងថា លោកិយនេះនឹងមែនជាផ្ទះពិតប្រាកដរបស់យើងទេ។ ជាពិសេស នៅពេលការតស៊ូនៅក្នុងជីវិតរបស់យើង មានការពិបាក យើងក៏មានអារម្មណ៍បែបនោះដែរ គឺមិនខុសពីសាវ័កប៉ុលទេ។ ពេលសាវ័កប៉ុលកំពុងរង់ចាំការកាត់ទោស នៅក្រុងរ៉ូម គាត់បានសរសេរនៅក្នុងសំបុត្ររបស់គាត់ថា “ខ្ញុំមានសេចក្តីបណ្តាលទាំងសងខាង ក៏មានចិត្តចង់ចេញទៅនៅជាមួយនឹងព្រះគ្រីស្ទ ដែលល្អជាជាងនោះផង”(ភីលីព ១:២៣)។ គាត់ស្រឡាញ់ការងារបម្រើព្រះ ប៉ុន្តែ នៅក្នុងចិត្តរបស់គាត់មួយផ្នែកទៀត គឺចង់ទៅនៅជាមួយព្រះអង្គសង្រ្គោះ។
យើងមានការកម្សាន្តចិត្ត នៅពេលយើងអាចដឹងជាមុនថា យើងនឹងបានទៅនៅជាមួយព្រះយេស៊ូវ គឺនៅក្នុងផ្ទះដែលល្អប្រសើរជាងផ្ទះនៅក្នុងលោកិយនេះ។…
ការជ្រើសរើស និងផលវិបាក
សារមន្ទីរទាសភាពអន្តរជាតិក្នុងទីក្រុងលីវឺពូល នៃប្រទេសអង់គ្លេស ត្រូវបានគេចាំថា ជាការលប់បំបាត់ចោលនូវការយកមនុស្សប្រុសស្រី និងកុមារធ្វើជាទាសករ។ ទណ្ឌកម្មលើមនុស្សគ្មានទោសដែលបានបង់ថ្លៃ សំរាប់មនុស្សលោភទាំងនោះ មើលទៅគួរឱ្យរន្ឋត់ ប៉ុន្តែ ទណ្ឌកម្ម របស់ពួកគេមិនបានកំណត់ថ្លៃសោះឡើយ។ ចម្លាក់នៅលើជញ្ផាំងសារមន្ទីរមាននៅពាសពេញលើជញ្ផាំង បានឆ្លាក់ឡើងដោយលោក ហ្វ្រេឌឺ រីក ដូក្លាស់(Frederick Douglass) លោកជាទាសកកាលពីមុន និងជាអ្នកទាមទាឱ្យមានសិទ្ឋមនុស្សដែរ។ នៅលើចម្លាក់និមួយៗបានប្រាប់ថា “គ្មានមនុស្សណាអាចពាក់ច្រវ៉ាកនៅកជើងគូកនរបស់ខ្លួនបានឡើយ បើមិនដូច្នោះទេ លទ្ឋផលចុងក្រោយបំផុតច្រវ៉ាក់នោះឯងនឹងត្រូវបានពាក់ជាប់ករបស់ខ្លួនជាមិនខានឡើយ”។ ក្នុងទង្វើដែលធ្វើឱ្យអ្នកណាម្នាក់បាត់បង់សិទ្ឋិសេរីភាព នោះយើងក៏បាត់បង់សិទ្ឋិសេរីភាពខ្លួនយើងដែរ។
លោកសាវ័កប៉ូល បានពន្យល់ប្រាប់ពីរឿងនេះក្នុងរបៀបផ្សេងទៀត នៅពេលដែលគាត់បានសរសេរសំបុត្រ ថា “កុំឱ្យច្រឡំឡើយនឹងបញ្ឆោតព្រះមិនបានទេ ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”(កាឡាទី 6:7)។ ពាក្យរបស់លោកប៉ូលទាំងនេះ សរសេរឡើងដើម្បីដាស់តឿនយើងរាល់គ្នាថា ការជ្រើសរើសរបស់យើងសុទ្ឋតែមានផលស្នងទាំងអស់ រាប់ទាំងការដែលយើងបានប្រព្រឹត្តចំពោះអ្នកដទៃថែមទៀតផង។ កាលណាយើងបានជ្រើសរើសការស្អប់ នោះសេចក្តីស្អប់នឹងធ្លាប់មកលើយើងក្នុងសណ្ឋានជាផលស្នងមកវិញ ហើយយើងមិនអាចនឹកស្មានដល់ឡើយ។ លទ្ឋផលដែលធ្លាក់មកលើខ្លួនរបស់យើង គឺយើងនៅឆ្ងាយពីអ្នកដទៃ ចេះតែខឹងជាមួយខ្លួនឯង និងប្រសិទ្ឋិភាពបម្រើព្រះគ្រីស្ទក៏ចេះតែថយចុះទៅៗជាដរាប។
ផ្ទុយមកវិញ ចូរជ្រើសរើស “កុំឱ្យណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់យើងនឹងច្រូតបានហើយ… កាលណាយើងមានឱកាសនោះ ត្រូវធ្វើល្អដល់មនុស្សទាំងអស់”(ខ.9-10)។—Bill Crowder
ការកើនឡើងនូវភាពប្រទូសរាយ
ការធ្វើដំណើរថ្មីៗនេះ មានអ្នកបំរើការតាមយន្តហោះម្នាក់បានសួរខ្ញុំថា ខ្ញុំធ្វើដំណើរតាមជើងយន្តហោះជាញឹកញាប់ទេ។ ពេលនោះខ្ញុំបានឆ្លើយថា ខ្ញុំបានធ្វើដំណើរជាញឹកញាប់មែន ហើយគាត់បានសួរទៀតថា“ក្នុងខែថ្មីៗនេះ តើលោកចាប់អារម្មណ៍ថា នៅលើយន្តហោះជាច្រើនមានមនុស្សចេះតែរករឿងឈ្លោះ និងឈ្លានពានលើអ្នកដទៃ កាន់តែកើនឡើងៗដែរឬទេ?” ខ្ញុំក៏បានយល់ព្រមជាមួយនឹងគាត់ពីរឿងនេះផងដែរ។ ពួកយើងក៏បានបន្តជជែកគ្នាពីអ្វីខ្លះដែលអាចជួយដោះស្រាយរឿងហេតុដែលបានកើតឡើងនេះបាន។ មានកត្តាជាច្រើនដូចជា បង្កើនកំលាំងសន្តិសុខ តម្លើងថ្លៃជាងនេះ បន្ថែមសេវាកម្មបំរើពីបីមុខទៀត និងបង្កើតការអាក់អន់ចិត្តពេលធ្វើដំណើរ។ ជាក់ ស្តែងណាស់ ការសន្ទនារបស់ពួកយើង ត្រូវបានអ្នកធ្វើដំណើរម្នាក់បានកាត់ផ្តាច់ ដោយសារគាត់ប្រកែកមិនព្រមអង្គុយកៅអីរបស់ខ្លួនដែលបានកំណត់រួច ពីព្រោះគាត់ចូល ចិត្តអង្គុយកន្លែងរបស់អ្នកដទៃជាការប្រសើរជាង!
នៅពេលយើងរាល់គ្នា ជួយប្រទះនូវកំហឹង ហើយនិងការរករឿងប្រទូស នោះអ្នកដើរតាមព្រះយេស៊ូវត្រូវខំឱ្យក្លាយជាអ្នកសន្តិភាព។ លោកប៉ូលបានសរសេរសំបុត្រទៅឱ្យពួកជំនុំនៅក្នុងទីក្រុងរ៉ូម ដោយការជំរុញលើកទឹកចិត្តពីការនេះថា “ខាងឯពួកអ្នករាល់គ្នា នោះឱ្យខំនៅជាមេត្រីនឹងមនុស្សទាំងអស់ចុះ បើសិនជាបាន” (រ៉ូម 12:18)។ តើវាមានអត្ថន័យយ៉ាងដូចម្តេច? ចំពោះរឿងមួយនេះ វាមានអត្ថន័យថា យើងគ្រប់រូបត្រូវតែចេះគ្រប់គ្រងនូវអ្វីដែលយើងអាចគ្រប់គ្រងបាន ។ យើងមិនអាចគ្រប់គ្រងនូវអាកប្បកិរិយារបស់អ្នកដទៃបានឡើយ ប៉ុន្តែយើងចេះគ្រប់គ្រងនូវការតបតរបស់យើងបាន។
នៅពេលណាយើងជួបប្រទះនូវកំហឹង ឬអកប្បកិរិយាសន្សំរឿងដែលបានកើតមាននៅជុំវិញយើង នោះយើងអាចបង្ហាញចេញនូវចិត្តមេត្រីភាព ដោយការឆ្លើយតបយ៉ាងគួរសមជាមួយនិងកិរិយាមាយាទសន្សំសុខ។ ក្នុងន័យបែបនេះ យើងនឹងបង្ហាញឱ្យឃើញនូវឥរិយាបថរបស់ព្រះអង្គសង្គ្រោះរបស់យើង ក្នុងពិភពលោកដែលពោពេញទៅដោយការប្រទូសរាយយ៉ាងជោរជន់ ។ –Bill Crowder
កុំឱ្យរវល់ពេក
នៅថ្ងៃបុណ្យគ្រីស្មាស នោះចូរសម្លឹងមើលទៅព្រះជាម្ចាស់។ សិស្សសកលវិទ្យាល័យបានមកជួលផ្ទះពីប្អូនស្រីរបស់ខ្ញុំ ហើយនិងប្តីរបស់នាង។ នៅយប់មួយ មានចោរម្នាក់បានប៉ុនប៉ងគាស់ផ្ទះ។ ពេលនោះស្ត្រីវ័យក្មេងម្នាក់ដែលរស់ នៅទីនោះបានទូរស័ព្ទទៅប៉ូលីសដើម្បីប្រាប់ពួកគេថា សកម្មភាពទំលាយផ្ទះចូលបានកំពុងធ្វើឡើង ហើយសហការីបានឆ្លើយតបក្នុងរបៀបខុសពីធម្មតាថា ៖ “អ្នកត្រូវទូរស័ព្ទមកម្តងទៀតនូវពេលព្រឹកស្អែក។ ឥឡូវនេះយើងកំពុងជាប់រវល់ពេកណាស់ហើយ”។ ចម្លើយនេះ មានការរំខានមែន! ស្ត្រីវ័យក្មេងម្នាក់នេះបានធ្វើត្រូវហើយ ដោយទូរស័ព្ទទៅប្រាប់ប៉ូលីស ប៉ុន្តែ ការអង្វរករសុំជំនួយរបស់នាង ត្រូវបានគេបដិសេធចោល ដោយនូវហេតុផលមួយចំនួន។ សេចក្តីព្រងើយកន្តើយដូចនេះ កំពុងតែធ្វើឱ្យមានការអន់ចិត្ត។
សូម្បីយ៉ាងនេះក្តី សេចក្តីព្រងើយកន្តើយ នឹងមិនដែលកើតឡើង នៅពេលដែលយើងចូលទៅកាន់ព្រះជាម្ចាស់ដោយសេចក្តីអធិស្ឋានឡើយ។ ជាធម្មតា យើង ប្រហែលជាមិនធ្លាប់មានអារម្មណ៍ថា ព្រះជាម្ចាស់កំពុងស្តាប់ ប៉ុន្តែ ទ្រង់កំពុងសន្តាប់ ។ ព្រះជាម្ចាស់យកព្រះទ័យទុកដាក់ ហើយនឹងឆ្លើយតប។ ព្រះគម្ពីររំលឹកយើងថា យើងអាចទទួលការលួងលោម តាមការពិតទៅព្រះជាម្ចាស់របស់យើងខ្វាយខ្វល់យ៉ាងខ្លាំង នូវអ្វីដែលចិត្តរបស់យើងខ្វាយខ្វល់ដែរ ៖ “ព្រះយេហូវ៉ាទ្រង់គង់នៅជិត នឹងអស់អ្នកដែលអំពាវនាវដល់ទ្រង់ គឺអស់អ្នកដែលអំពាវនាវ ដល់ទ្រង់ដោយពិតត្រង់” ទំនុកដំកើង 145:18។ នៅពេលដែលយើងអំពាវនាវដល់ទ្រង់ នោះយើងនឹងមិនដែលទទួលបានចម្លើយ មិនយកចិត្តទុកដាក់សោះឡើយ ។
ជំនួសឱ្យការជៀសព្រះកាយទ្រង់ចេញពេលដែលយើងស្រែកយំរកទ្រង់ គឺព្រះវបិតា របស់យើង ដែលគង់នៅស្ថានសួគ៌គង់នៅជិតយើងនៅពេលណាយើងត្រូវការទ្រង់វិញ។ ទ្រង់មិនដែលនឹងជាប់រវល់ ចំពោះការអធិស្ឋានរបស់កូនទ្រង់ឡើយ ព្រះទ្រង់សន្តាប់នៅពេលដែលយើងអំពាវនាវ ។ _Bill Crowder
និយាយពីរភាសា
តើ វាអាចទៅរួចទេ នៅក្នុងសង្គមមួយដែលកើនឡើងផ្ទុយគ្នា ពីដំណឹងល្អ គឺការប្រកាសដំណឹងល្អជាមួយអ្នកដែលមិនចេះចែកចាយជំនឿរបស់ខ្លួន?
មានវិធីមួយទាក់ទងជាមួយមនុស្សដែលមិនធ្លាប់ឮដំណឹងល្អគឺធ្វើយ៉ាងម៉េចបន្ស៊ីនឹងវប្បធម៌របស់ពួកគេ តាមលក្ខណៈភាសាពីរ។ យើងទាក់ទងតាមរបៀបនេះ មានភាពងាយស្រួលជាង។ ដូចជាយើងត្រូវចេះភ្លេង ពិភាក្សាអំពីភ្លេង កុន កីឡា និងទូរទស្សន៍ជាដើម ឧទាហរណ៍ទាំងនេះគឺជាឱកាសចាប់ផ្តើមទំនាក់ទំនងជាមួយពួកគេ។ ប្រសិនបើអ្នកស្រុកឮយើងនិយាយភាសារបស់ពួកគេ ដោយមិនមាក់ងាយ ឬចំអកប្រព័ន្ធផ្សព្វផ្សាយនោះទេ វាជាឱកាសបើកទ្វារឲ្យយើងចែកចាយដំណឹងល្អរបស់ព្រះគ្រីស្ទ ដែលគ្មានទីបញ្ចប់។
លោកប៉ុលបានបង្ហាញគំរូនេះ តាមរយៈគម្ពីរកិច្ចការ១៧។ នៅពេលលោកប៉ុលចុះទៅអ៊ើរីយ៉ូស ក្នុងក្រុងអាថែន គាត់បានប្រកាសយ៉ាងមុតមាំ ជាពិសេសទៅកាន់អ្នកមិនជឿ ដោយដកស្រង់សម្តីកវីនិពន្ធក្រិកយោងទៅលើគុណតម្លៃខាងវិញ្ញាណ ដែលពួកគេអាចទំនាក់ទំនងបាន។ លោកប៉ូលមានប្រសាសន៍ថា៖ «ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង ដូចជាពួកលើកកំណាព្យខ្លះរបស់អ្នករាល់គ្នា បាននិយាយដែរថាមនុស្សយើងជាពូជព្រះដែរ» (កិច្ចការ ១៧:២៨)។ ដូចជាលោកប៉ុលបានលើកឡើងអំពីការស្គាល់វប្បធម៌របស់ពួកគេ ដែលយើងអាចបញ្ជ្រាបដំណឹងល្អតាមរយៈវប្បធម៌ពួកគេបានដោយងាយ។
តើលោកអ្នកកំពុងតែនាំដំណឹងល្អដល់អ្នកជិតខាង ឬក៏ជាអ្នកបម្រើដំណឹងល្អ? សូមព្យាយាមធ្វើជាអ្នកនិយាយពីរភាសា។-Bill Crowder
សុវត្ថិភាពដ៏ពិតប្រាកដ
កំឡុងពេលសង្រ្គាមត្រជាក់ ជាសម័យកាលចលាចលរវាងមហាអំណាចធំៗពីរនៅលើពិភពលោក នាពាក់កណ្តាលសតវត្សទី២០ គឺមនុស្សភាគច្រើនរស់នៅក្រោមការគំរាមកំហែងរបស់អាវុធនុយក្លេអ៊ែរ។ វាធ្វើឲ្យខ្ញុំនឹកឃើញដល់វិបត្តិមីស៊ីលរបស់ប្រទេសគុយបា នាឆ្នាំ១៩៦២ យើងគ្រប់គ្នាគិតថា អ្វីៗនឹងត្រូវរលាយសាបសូន្យ។ពេលនោះខ្ញុំទើបតែឈានចូលអាយុ១១ឆ្នាំប៉ុណ្ណោះ។
អ្វីដែលធ្វើឲ្យខ្ញុំនឹកចងចាំជាងគេ នោះគឺការជ្រួលច្របល់នៅសាលារៀន។ ពេលណាឮសម្លេងកណ្តឹងរោទិ៍ យើងត្រូវក្រាបក្រោមតុ ការពារខ្លួនពីគ្រាប់បែកអាតូមិក។ បើខ្ញុំក្រឡេកមើលក្រោយវិញ វាសរបញ្ជាក់ថា គ្មានអ្វីមួយអាចជួយសង្រ្គោះខ្ញុំពីវាលពិឃាតនៃអាវុធនុយក្លេអ៊ែរទេ។ វាធ្វើឲ្យខ្ញុំយល់ច្រឡំអំពីសុវត្ថិភាពដ៏ពិតប្រាកដ។
ទោះបីជាពេលនេះ យើងមិនបានទទួលការគំរាមដូចជាពេលនោះក្តី តែការភ័យខ្លាចនៅតែមាន ភាគច្រើនយើងមានការភ័យខ្លាចខាងវិញ្ញាណទៅវិញ។ បទគម្ពីរអេភេសូរ ៦:១២ រំលឹកយើងថា «ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង ពួកមានអំណាច និងពួកម្ចាស់នៃសេចក្តីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»។ វាពិតជាបច្ចាមិត្តដ៏ខ្លាំងក្លាមែន តែព្រះជាម្ចាស់នៃយើងនឹងការពារយើងដោយសេចក្តីស្រឡាញ់(រ៉ូម ៨:៣៥, ៣៨-៣៩ ) ហើយអាវក្រោះជាប្រភពធនធានខាងវិញ្ញាណ(អេភេសូរ ៦:១៣-១៧)។
ចំាមើលថាតើ បានលទ្ធផលយ៉ាងណាដែរ។ ពេលយើងតយុទ្ធជាមួយសត្រូវបែបនេះ «គឺក្នុងសេចក្តីទាំងនោះ យើងខ្ញុំវិសេសលើសជាងអ្នកដែលមានជ័យជំនះទៅទៀត ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើង»(រ៉ូម៨:៣៧)។ ព្រះបិតាគង់នៅស្ថានសួគ៌នឹងប្រទានក្តីសុខសាន្តដ៏ពិតដល់យើង។-Bill Crowder